ស្ថានភាពជំងឺកូវីដ-១៩ នៅតំបន់អាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៦ ខែមករា នេះ

អាស៊ាន ៖ យោងតាមទិន្នន័យគេហទំព័រ WORLDOMETER ឲ្យដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៥,០៣០,៩២០នាក់ កើនឡើងជាង៥ម៉ឺននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣០៦,២៦២នាក់ផងដែរ។

តាមទិន្នន័យគេហទំព័រដដែលបង្ហាញថា ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ មានអ្នកឆ្លងចំនួន ៤,២៦៤,១៣៦នាក់ (ស្លាប់ ១៤៤,១០៩នាក់) បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន មានអ្នកឆ្លងចំនួន ២,៨៧១,៧៤៥នាក់ (ស្លាប់ ៥១,៦៦២នាក់) និងប្រទេសម៉ាទ្បេស៊ី មានអ្នកឆ្លងចំនួន ២,៧៧៣,១៥៦នាក់ (ស្លាប់ ៣១,៦០៩នាក់)។
ដោយឡែក ថៃ ឆ្លងចំនួន ២,២៣៩,៤៧៥នាក់ (ស្លាប់ ២១,៧៦៩នាក់), វៀតណាម ឆ្លងចំនួន ១,៨១៧,៧២១នាក់ (ស្លាប់ ៣៣,៤៧៥ នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៣១,៤៣២នាក់ (ស្លាប់ ១៩,២៨២នាក់), សិង្ហបុរី ឆ្លងចំនួន ២៨២,៤០១នាក់ (ស្លាប់ ៨៣៤នាក់), កម្ពុជា ឆ្លងចំនួន ១២០,៥៣៥នាក់ (ស្លាប់ ៣,០១៥នាក់), ទ្បាវ ឆ្លងចំនួន ១១៤,៧៨៧នាក់ (ស្លាប់ ៤០៩នាក់) និងព្រុយណេ ឆ្លងចំនួន ១៥,៥៣២នាក់ (ស្លាប់៩៨នាក់)៕