
លីគកំពូលកម្ពុជាឆ្នាំនេះ មានតែក្លិប៨ប៉ុណ្ណោះចូលរួម ដែលនឹងចាប់ផ្តើមប្រកួតនៅខែមីនា
ថ្ងៃចេញផ្សាយៈ January 6, 2022
ភ្នំពេញ ៖ យោងប្រភពក្រុមហ៊ុនលីគកម្ពុជា បានឱ្យដឹងថាការប្រកួតលីគកំពូលកម្ពុជា នឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២២ខាងមុខនេះជាមួយនឹង៨ក្លិប។
ក្លិបទាំង៨នោះរួមមាន ៖ ភ្នំពេញក្រោន ព្រះខ័នរាជស្វាយរៀង វិសាខា បឹងកេត ណាហ្កាវើលដ៍ អង្គរថាយហ្គឺរ កងយោធពលខេមរភូមិន្ទ នឹងគីរីវង់សុខសែនជ័យ។ ចំណែកនគរបាលជាតិ អាស៊ីអឺរ៉ុប អគ្គិសនីកម្ពុជា ព្រៃវែង និងសូលទីឡូអង្គរត្រូវលេងលីគ២ដែលមាន១២ក្លិបចូលរួម។
សូមជម្រាបថា ការកែប្រែនេះ ក្នុងគោលដៅធ្វើឲ្យលីគបាល់ទាត់កម្ពុជាកាន់តែមានលក្ខណៈស្ដង់ដារអន្តរជាតិ និងរួមចំណែកទៅជោគជ័យនៅស៊ីហ្គេម ឆ្នាំ ២០២៣ ពេលកម្ពុជាទទួលជាម្ចាស់ផ្ទះលើកដំបូង៕