អភិបាលក្រុងព្រះសីហនុអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរសូមចូលរួមសំអាតវេចខ្ចប់កាកសំណល់ឱ្យបានត្រឹមត្រូវយកទៅដាក់នៅធុង

ខេត្តព្រះសីហនុ ៖ លោក អ៊ី សុខឡេង អភិបាលនៃគណៈអភិបាលក្រុងព្រះសីហនុសហការជាមួយមន្ទីរបរិស្ថាន មន្ទីរទេសចរណ៍ក្រុមការងារដែលពាក់ព័ន្ធចូលរួមដើម្បីធ្វើពិធីសំអាតឆ្នេរអូឈើទាល២ស្ថិតក្នុងសង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុនៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២២។

លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុបានមានប្រសាសន៍ថា ក្រោយពីពិធីឆ្លងឆ្នាំសកលរួច   បានបន្សល់ទុក នូវកាកសំណល់សំរាម និងកាកសំណល់ផ្សេងៗ ឃើញនៅរាយប៉ាយតិចតួចនៅតាមតំបន់ឆ្នេរ បើទោះបី ជាកាកសំណល់សំរាមធំៗ ត្រូវបានបុគ្គលិកអនាម័យប្រមូលសំអាតរួចរាល់កន្លងមកបែបណាក្តី។បងប្អូនមួយចំនួនតូច នៅមិនទាន់បានយកចិត្តទុកដាក់ ក្នុងការចូលរួមថែរក្សា បរិស្ថានតំបន់ឆ្នេរ របស់យើងនៅឡើយទេ ដោយនៅលើឆ្នេរ និងទឹកសមុទ្រ បានបន្សល់នៅកាកសំណល់ ថង់ប្លាស្ទិក ដែលធ្វើឲ្យប៉ះពាល់បរិស្ថានជា ខ្លាំង។

លោកអភិបាលក្រុងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុក៏ដូចជាភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលមកកម្សាន្តនៅក្រុងព្រះសីហនុ ជាពិសេសនៅតាមបណ្ដោយឆ្នេរសូមចូលរួមសំអាតវេចខ្ចប់កាកសំណល់ដែលហូបហើយឱ្យបានត្រឹមត្រូវយកទៅដាក់នៅធុងសំរាមបើមិនដូច្នោះទេទោះបីរដ្ឋបាលក្រុងមន្ទីរពាក់ព័ន្ធខិតខំសម្អាតយ៉ាងណាក៏មិនបានស្អាតដែរដោយមិនមានការចូលរួមពីបងប្អូន៕ ដោយ ៖ ទឹង សុភាព