អង្គភាព “ភ្នំពេញដេលី” ប្រារព្ធខួប១៤ឆ្នាំ ដើម្បីជួបជុំសំណេះសំណាលក្រុមការងាររបស់ខ្លួន

ភ្នំពេញ ៖ នៅថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០២២ អង្គភាពព័ត៌មាន “ភ្នំពេញដេលី” Phnom Penh Daily Media បានរៀបចំពិធីខួបគម្រប់ ១៤ឆ្នាំកាសែត និង៥ឆ្នាំគេហទំព័រ”ភ្នំពេញដេលី” Celebrating the 14th and 5th Anniversary of Phnom Penh Daily Media ដើម្បីជាការជួបជុំសំណេះសំណាល ផ្តល់មតិយោបល់គ្នាទៅវិញទៅមកអំពីចំណុចខ្វះខាត និងពង្រឹងការងារផ្នែកព័ត៌មាន ពិសេសអំពីក្រមសីលធម៌ និងវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន។

ពិធីនេះធ្វើនៅភោជនីយដ្ឋាន ឬទ្ធិជ័យ មានទីតាំងស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌព្រែលៀប រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ឯកឧត្តម យ៉ែម ណយ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធាននាយកដ្ឋានមណ្ឌលព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងនិងថ្នាក់ដឹកនាំ បុគ្គលិក សហការីតាមបណ្តារាជធានី-ខេត្ត សរុបជាង៣០នាក់ផងដែរ៕