គម្រោងអចលនទ្រព្យ ភូមិមរតក កំពុងទាក់ទាញវិនិយោគគិនជនជាតិចិន តាមរយៈកិច្ចសហការជាមួយក្រុមហ៊ុន ACCI

ខេត្តស្វាយរៀង ៖ លោក សោម សុធា អគ្គនាយកគម្រោងភូមិមរតកស្ថិតនៅក្នុងសង្កាត់ចេកក្រុងស្វាយរៀងនៅព្រឹកថ្ងៃទី៧ខែមករាឆ្នាំ២០២២នេះបានឱ្យដឹងថាៈថ្ងៃនេះ ក្រុមការងារថ្នាក់ដឹកនាំគម្រោងអចលនទ្រព្យ ភូមិមរតក ក្នុងខេត្តស្វាយរៀងបានទទួលស្វាគមន៍ក្រុមហ៊ុនដៃគូរ ACCI ដែលដឹកនាំដោយលោក Zhigang Wang សហការកិច្ចការវិនិយោគជាមួយដៃគូរវិនិយោគិនចិនក្នុងការអភិវឌ្ឍតំបន់ពាណិជ្ជកម្ម ផ្សារតាំងពិព័រណ៍គ្រឿងសំណង់ គ្រឿងសង្ហារឹម គ្រឿងអគ្គីសនី ដែលមានគុណភាពខ្ពស់ ម៉ាកល្បីៗ ដើម្បីមកដាក់ទីតាំងផ្គត់ផ្គង់ ឃ្លាំងទំនិញ ទីតាំងដាក់បង្ហាញការពិព័រណ៍ផលិតផល ហើយក៏នឹងមានការសហការណ៍ទាក់ទាញដៃគូរវិនិយោគគិនធំៗជាបន្តបន្ទាប់ពីប្រទេសចិនផ្ទាល់តែម្តង មកចូលរួមលើកកម្ពស់ការអភិវឌ្ឍតំបន់លំនៅឋានតាមរយៈគម្រោង ភូមិមរតក ផ្សារភ្ជាប់ជាមួយតំបន់ពាណិជ្ជកម្ម តំបន់រីស៊តលំហែរ ទាក់ទាញទាំងការរស់នៅដ៏ស៊ីវីល័យក៏ដូចជាជំរុញសេដ្ឋកិច្ចកាន់តែរីកចម្រើន។

លោក សោម សុធា អគ្គនាយកគម្រោងភូមិមរតក បានបញ្ជាក់ថាគម្រោងអចលនទ្រព្យភូមិមរតកមិនត្រឹមតែ ធ្វើការវិនិយោគ ទៅលើវិស័យអចនទ្រព្យប៉ុណ្ណោះទេ តែក៏បាន ចូលរួមនៅក្នុងការងារសង្គម ដូចជាបានស្ថាបនាផ្លូវនិងផ្ដល់អំណោយដល់ប្រជាពលរដ្ឋជាហូរហែរជាច្រើនគ្រួសារផងដែរ។ហើយនៅពេលខាងមុខនេះគម្រោងនិងពង្រីកទីតាំងបន្ថែមទៀតនៅស្រុកស្វាយជ្រំដែលមានដីជាង១០០ហិកតា ដើម្បីចូលរួមអភិវឌ្ឍន៍ជាមួយរាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរដែនដី បង្កើតបានជាតំបន់អាជីវកម្មផ្សេងៗ និងធ្វើឲ្យតំបន់ខាងលិចក្រុងស្វាយរៀង អោយក្លាយទៅជាតំបន់រស់នៅមួយ ដែលមានភាពអ៊ូអរ ស៊ីវីល័យ ទាក់ទាញនិងមានដី ផ្ទះ តូបផ្សារ តម្លៃសមរម្យ។

លោកបានបន្តថា ក្នុងការអភិវឌ្ឍគម្រោងអចនទ្រព្យភូមិមរតកក៏មិនភ្លេចអំពីវប្បធម៌ អរិយធម៌ សាសនានោះដែរ ដោយនៅក្នុងគម្រោងគឺមានអ្នកតាទួលសង្កែ ដែលរដ្ឋបាលខេត្តចាត់ទុកជាមរតកវប្បធម៌ជាតិមួយ ដ៏សំខាន់ហើយបានអភិវឌ្ឍនិងអភិរក្សទុកជាកន្លែងទីសក្ការៈគោរពបូជារបស់ប្រជាពលរដ្ឋទូទៅផងដែរ៕ ដោយ ៖ ភក្តី