
Trump គ្រោងដំណើរការកម្មវិធីបណ្ដាញសង្គមថ្មីរបស់ខ្លួននៅចុងខែកុម្ភៈ
វ៉ាស៊ីនតោន ៖ អតីតប្រធានាធិបតីអាមេរិក លោក Donald Trump គ្រោងនឹងចាប់ផ្តើមដំណើរការឲ្យប្រើប្រាស់កម្មវិធីប្រព័ន្ធផ្សព្វផ្សាយថ្មី នៅថ្ងៃទី២១ ខែកុម្ភៈ ដែលមានឈ្មោះថា Truth Social ។ នេះបើយោងតាមការចុះបញ្ជីរបស់ Apple Inc (AAPL.O) App Store ។
ការដាក់ឱ្យដំណើរការរបស់កម្មវិធីនេះ បានកើតឡើង បន្ទាប់ពី Meta Platforms Inc’s (FB.O) Facebook និង Twitter បានហាមឃាត់លោក Trump មិនឲ្យចូលរួមចំណែកជាមួយក្រុមហ៊ុន កាលពីថ្ងៃទី ៦ ខែ មករា លើវិមាន Capitol របស់សហរដ្ឋអាមេរិក
TRUTH Social ដែលជាក្រុមហ៊ុន Trump Media & Technology Group (TMTG) ជាកម្មវិធីជំនួសឲ្យ Twitter (TWTR.N) ដោយអាចរកបាន ដូចជាការបញ្ជាទិញទុកជាមុន។
បើយោងតាមរូបថតសាកល្បង បានបង្ហាញថា កម្មវិធីនេះគឺស្រដៀងទៅនឹងបណ្ដាញសង្គម Twitter ដែរ ដោយកម្មវិធីនេះផ្តល់នូវលក្ខណៈពិសេស គឺយើងអាចចុច Follow ដើម្បីដឹងពីព័ត៌មានពីអ្នកដទៃ ហើយនឹងអាចចែកចាយព័ត៌មានទៅអ្នកដទៃបានដូចគ្នា។ ធ្វើតាមមនុស្សផ្សេងទៀត និងប្រធានបទដែលកំពុងពេញនិយម នេះបើយោងតាមរូបថតសាកល្បង៕