ស្ថានភាពជំងឺកូវីដ-១៩ នៅតំបន់អាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៨ ខែមករា នេះ

អាស៊ាន ៖ យោងតាមទិន្នន័យគេហទំព័រ WORLDOMETER ឲ្យដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៥,១៣៧,៣២៦នាក់ កើនឡើងជាង៥ម៉ឺននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣០៦,៩៧១នាក់ផងដែរ។

តាមទិន្នន័យគេហទំព័រដដែលបង្ហាញថា ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ មានអ្នកឆ្លងចំនួន ៤,២៦៥,១៨៧នាក់ (ស្លាប់ ១៤៤,១២១នាក់) បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន មានអ្នកឆ្លងចំនួន ២,៩១០,៦៦៤នាក់ (ស្លាប់ ៥១,៨៧១នាក់) និងប្រទេសម៉ាទ្បេស៊ី មានអ្នកឆ្លងចំនួន ២,៧៨០,០៨០នាក់ (ស្លាប់ ៣១,៦៤៤នាក់)។
ដោយឡែក ថៃ ឆ្លងចំនួន ២,២៥២,៧៧៦នាក់ (ស្លាប់ ២១,៧៩៩នាក់), វៀតណាម ឆ្លងចំនួន ១,៨៥៩,៨៤១នាក់ (ស្លាប់ ៣៣,៨៧៧ នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៣១,៨០១នាក់ (ស្លាប់ ១៩,២៨៨នាក់), សិង្ហបុរី ឆ្លងចំនួន ២៨៣,៩៩១នាក់ (ស្លាប់ ៨៣៧នាក់), កម្ពុជា ឆ្លងចំនួន ១២០,៥៦៤នាក់ (ស្លាប់ ៣,០១៥នាក់), ទ្បាវ ឆ្លងចំនួន ១១៦,៨៩០នាក់ (ស្លាប់ ៤២១នាក់) និងព្រុយណេ ឆ្លងចំនួន ១៥,៥៣២នាក់ (ស្លាប់៩៨នាក់)៕