ថ្ងៃនេះ ថៃមានអ្នកឆ្លងកូវីដ-១៩ ចំនួន៨,២៦៣នាក់ និងស្លាប់១៤នាក់ទៀត

បាងកក ៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃសៅរ៍ ទី០៨ ខែមករា ឆ្នាំ២០២២នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៨,២៦៣ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post។

ក្រសួងសុខាភិបាលថៃបន្តថា ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ១៤នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ២,៨៦៥នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

សូមជម្រាបថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ២,២៦១,០៣៩ករណី ក្នុងនោះមានអ្នកស្លាប់ ២១,៨១៣នាក់ និងអ្នកជាសះស្បើយឡើងវិញ ២,១៩១,២៦២នាក់។ គិតត្រឹមពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ១០៦.៨៦លានដូស ក្នុងនោះប្រជាជន ៤៦.៩៨លាននាក់ (៦៧.១៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕