សភាពាណិជ្ជកម្មខេត្តព្រះសីហនុចុះ MOU ជាមួយសាកលវិទ្យាល័យបៀប្រាយ ដើម្បីលើកកម្ពស់ និងផ្ដល់ឱកាសការងារដល់និស្សិតក្នុងបរិបទថ្មី

ខេត្តព្រះសីហនុ ៖ លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានចុះអនុស្សារណៈ (MOU) ជាមួយសាកលវិទ្យាល័យបៀប្រាយដែលស្ថិតនៅក្នុងសង្កាត់៤ក្រុង.ខេត្តព្រះសីហនុនៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ ដើម្បីលើកកម្ពស់ និងផ្ដល់ឱកាសការងារដល់និស្សិតក្នុងបរិបទថ្មី សភាពាណិជ្ជកម្មសម្រេចឱ្យបាននូវគម្រោងអភិវឌ្ឍសេដ្ឋកិច្ចសង្គមមួយដែលមានគោលបំណងរួមគឺបង្កើតការងារនិងមុខរបរខ្នាតមីក្រូដល់និស្សិត (រៀនផងធ្វើការផង) សំដៅកាត់បន្ថយបន្ទុកក្នុងការរស់នៅដើម្បីឱ្យពួកគេមានឱកាសសិក្សាបានវែងឆ្ងាយរហូតដល់ថ្នាក់ក្រោយឧត្តមសិក្សាតាមការដែលអាចធ្វើបាន។

    លោកឧកញ៉ា វណ្ណ សុខហេង ប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានមានប្រសាសន៍ថាគម្រោងអភិវឌ្ឍសេដ្ឋកិច្ចសង្គមនេះនឹងផ្តល់ដល់និស្សិតទាំងអស់នូវការអនុវត្តប្រតិបត្តិជាក់ស្តែងដែលមិនត្រឹមតែនាំពួកគេឱ្យទទួលបានផលតបស្នងផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេតែថែមទាំងទទួលបាននូវបទពិសោធន៍ទូលំទូលាយលើការងារនិងមុខរបរក៏ដូចជាការចូលរួមយ៉ាងសកម្មក្នុងការផលិតការធ្វើចរាចរណ៍ការលក់ការទិញការទទួលទាននិងការប្រើប្រាស់ផលិតផលក្នុងស្រុកដែលនេះគឺជាកម្លាំងចលករដ៏សំខាន់មួយក្នុងការលើកកំពស់សេដ្ឋកិច្ចជាតិក្នុងបរិបទថ្មីក្នុងឆ្នាំ២០២២នេះ។ ហើយសភាពាណិជ្ជកម្មខេត្តព្រះសីហនុនិងសាកលវិទ្យាល័យបៀលប្រាយបានឯកភាពគ្នាក្នុងគោលបំណងជាក់លាក់បង្កើតកម្លាំងចលករដ៏សំខាន់មួយក្នុងការលើកកំពស់សេដ្ឋកិច្ចជាតិនៅក្នុងបរិបទថ្មីដោយផ្អែកលើ    កាលានុវត្ត  សក្តានុពលនិងគុណភាពផលិតផលក្នុងស្រុក។ ហើយផលិតផលក្នុងស្រុកដែលមានគុណភាពខ្ពស់និងស្តង់ដារច្បាស់លាស់ត្រូវបានធ្វើចរាចរណ៍និងចែកផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើទីផ្សារក្នុងខេត្តព្រះសីហនុផ្តោតលើទីផ្សារក្នុងក្រុងព្រះសីហនុ

លោកហួរវីរៈនាយកភូមិភាគនារតីនៃសាកលវិទ្យាល័យបៀលប្រាយបានលើកឡើងថាការបង្កើតទំនាក់ទំនងគ្នារវាងសភាពាណិជ្ជកម្មខេត្តព្រះសីហនុនាពេលនេះគឺជាឱកាសការងារដ៏ល្អដល់និស្សិតដែលកំពុងសិក្សាឬបង្កើតមុខរបរមីក្រូនឹងទទួលបានបទពិសោធន៍ដើម្បីឈានទៅដល់គោលបំណងនិងទទួលបានលទ្ធផលល្អនៅលើអាជីវកម្មមុខរបររបស់ខ្លួនក្នុងបរិបទថ្មីនាពេលបច្ចុប្បន្ននេះ៕ ដោយ ៖ ទឹងសុភាព