សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យពន្លឿនចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញឲ្យបានលឿនបំផុត ដែលអាចធ្វើទៅបាន

ខេត្តបាត់ដំបង ៖ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យពន្លឿនក្នុងការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញឲ្យបានលឿនបំផុត ដែលអាចធ្វើទៅបាន ខណៈរាជរដ្ឋាភិបាលបានបញ្ជាឲ្យទិញវ៉ាក់សាំងចំនួន៥ លានដូសបន្ថែមទៀត សម្រាប់ចាក់ជូនដល់បងប្អូនជនរួមជាតិនៅទូទាំងប្រទេស ស្របពេលដែលមេរោគកូវីដ១៩បំប្លែងថ្មីប្រភេទអូមីក្រុងបានឈានចូលក្នុងសហគមន៍ហើយ។

ថ្លែងនៅក្នុងពិធីបើកសម្ពោធកំណាត់ផ្លូវជាតិលេខ៥ ប្រវែងជិត ៨៥គីឡូម៉ែត្រ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២នេះ សម្តេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា  នៅថ្ងៃម្សិលមិញថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ រកឃើញមេរោគបំប្លែងថ្មី «អូមីក្រុង» កើតក្នុងសហគមន៍កម្ពុជា ៣នាក់បន្ថែមទៀត៕