
កីឡាករឡាវចំនួន ៤៥នាក់ត្រូវបានFIFA ហាមឃាត់មិនឲ្យលេងបាល់ទាត់អាជីពមួយជីវិត
ថ្ងៃចេញផ្សាយៈ ខែមករា 10, 2022
ឡាវ ៖ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់ឡាវលោក កាន់យ៉ា កែវម៉ានី បង្ហើបថាសហព័ន្ធបាល់ទាត់ FIFA បានហាមឃាត់កីឡាករឡាវ ៤៥នាក់ មិនឲ្យលេងបាល់ទាត់អាជីពមួយជីវិត។
មូលហេតុដែល FIFA ហាមឃាត់កីឡាករ ៤៥នាក់មិនឲ្យលេងបាល់ទាត់អាជីពមួយជីវិត បន្ទាប់ពីរកឃើញថា ពួកគេបានជាប់ពាក់ព័ន្ធនឹងបទល្មើសជាច្រើនក្នុងអំឡុងពេលប្រកួតអន្តរជាតិប៉ុន្មានឆ្នាំថ្មីៗនេះ៕