
កូរ៉េខាងជើងបាញ់បង្ហោះមីស៊ីល១គ្រាប់ទៀត ដែលសុទ្ធសឹងជាមីស៊ីលទើបអភិវឌ្ឍថ្មីៗ
ថ្ងៃចេញផ្សាយៈ January 11, 2022
ព្យុងយ៉ាង ៖ រដ្ឋាភិបាលជប៉ុន បានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់បង្ហោះនូវមីស៊ីលផ្លោង១គ្រាប់ទៀត នៅថ្ងៃអង្គារនេះ ខណៈការបាញ់បង្ហោះលើកចុងក្រោយបង្អស់ ត្រូវបានប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បញ្ជាក់ថា ប្រទេសនេះបានសាកល្បងដោយជោគជ័យនូវមីស៊ីលដែលមានល្បឿនលឿនជាងសំឡេង ទើបតែអភិវឌ្ឍថ្មីផងដែរ។
ប្រភពពីរដ្ឋាភិបាលជប៉ុនបានបញ្ជាក់ថា មីស៊ីលផ្លោងនោះ បានធ្លាក់ចូលទៅក្នុងសមុទ្រ នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន ហើយមិនមានរបាយការណ៍បង្ហាញពីការខូចខាតដល់កប៉ាល់ ឬយន្តហោះនោះទេ។
សូមជម្រាបថា ក្នុងរយៈពេលតិចជាង១សប្ដាហ៍ កូរ៉េខាងជើងបាញ់បង្ហោះមីស៊ីលបានដល់ទៅ ២ គ្រាប់ ដែលសុទ្ធសឹងតែជាមីស៊ីល ទើបតែនឹងអភិវឌ្ឍបានថ្មីៗ ៕