ស្ថានភាពជំងឺកូវីដ-១៩ នៅតំបន់អាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១១ ខែមករា នេះ

អាស៊ាន ៖ យោងតាមទិន្នន័យគេហទំព័រ WORLDOMETER ឲ្យដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៥,៣០៥,៤៨៩នាក់ កើនឡើងជាង៤ម៉ឺននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣០៧,៩៧៤នាក់ផងដែរ។

តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ មានអ្នកឆ្លងចំនួន ៤,២៦៦,៦៤៩នាក់ (ស្លាប់ ១៤៤,១៣៦នាក់) បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន មានអ្នកឆ្លងចំនួន ២,៩៩៨,៥៣០នាក់ (ស្លាប់ ៥២,២៩៣នាក់) និងប្រទេសម៉ាទ្បេស៊ី មានអ្នកឆ្លងចំនួន ២,៧៨៨,៨៦០នាក់ (ស្លាប់ ៣១,៦៩៦នាក់)។
ដោយឡែក ថៃ ឆ្លងចំនួន ២,២៧៧,៤៧៦នាក់ (ស្លាប់ ២១,៨៣៨នាក់), វៀតណាម ឆ្លងចំនួន ១,៨៩៩,៥៧៥នាក់ (ស្លាប់ ៣៤,៣១៩ នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៣២,១៦៧នាក់ (ស្លាប់ ១៩,២៩៣នាក់), សិង្ហបុរី ឆ្លងចំនួន ២៨៦,៣៩៧នាក់ (ស្លាប់ ៨៣៨នាក់), កម្ពុជា ឆ្លងចំនួន ១២០,៦៣៦នាក់ (ស្លាប់ ៣,០១៥នាក់), ទ្បាវ ឆ្លងចំនួន ១១៩,៥២១នាក់ (ស្លាប់ ៤៤៨នាក់) និងព្រុយណេ ឆ្លងចំនួន ១៥,៦៧៨នាក់ (ស្លាប់៩៨នាក់)៕