
ឥណ្ឌាចាប់ផ្ដើមចាក់វ៉ាក់សាំងដូសជំរុញដល់ក្រុមមនុស្សងាយរងគ្រោះ ខណៈកំពុងរងគំរាមកំហែងពី Omicron
ញូវដេលី ៖ ប្រទេសឥណ្ឌា កាលពីថ្ងៃច័ន្ទ បានចាប់ផ្តើមផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ដូសជំរុញ ដល់កម្មករជួរមុខ និងមនុស្សចាស់ដែលងាយរងគ្រោះ ខណដែលវីរុស Omicron កំពុងបង្កហានិភ័យដល់ប្រទេសនេះ កាន់តែខ្លាំងឡើងៗ ។
ទន្ទឹមនោះ កាលពីថ្ងៃច័ន្ទ ប្រទេសឥណ្ឌា បានរាយការណ៍ពីករណីឆ្លងថ្មីចំនួន ១៧៩,៧២៣ ករណី ដែលភាគច្រើននៅក្នុងទីក្រុងធំជាងគេ របស់ប្រទេសនេះគឺ New Delhi, Mumbai និង Kolkata ដែលជាកន្លែងវីរុស Omicron កំពុងចរាចរណ៍ខ្លាំងផងដែរ។
ដោយឡែក អ្នកស្លាប់មានចំនួន ១៤៦ នាក់ ត្រូវបានរាយការណ៍ កាលពីថ្ងៃច័ន្ទ ដូចគ្នា ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៤៨៣,៩៣៦ ករណី ចាប់តាំងពីជំងឺរាតត្បាតនេះវាយប្រហារនៅក្នុងប្រទេស ឥណ្ឌា ជាលើកដំបូង កាលពីឆ្នាំ ២០២០ ។
សូមជម្រាបថា ឥណ្ឌា កំពុងបង្ហាញសញ្ញាអាក្រក់នៃការឆ្លងជំងឺកូវីដ ១៩ ជាថ្មីម្ដងទៀត ក្រោយវីរុសបម្លែងខ្លួនថ្មី Omicron កំពុងគំរាមកំហែង៕