ករណីឆ្លងកូវីដ១៩ នៅទ្វីបអាហ្រ្វិកកើនលើស «១០.០៦លានករណី»

អាហ្វ្រិក ៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាហ្វ្រិក (Africa CDC) បាននិយាយថា ចំនួនករណីឆ្លងកូវីដ១៩ នៅទ្វីបអាហ្រ្វិក បានកើនឡើងដល់ ១០,០៦៥,០៨២ករណីហើយ គិតត្រឹមល្ងាចថ្ងៃអាទិត្យសប្តាហ៍កន្លងទៅ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរនៅថ្ងៃអង្គារ ទី១១ ខែមករា ឆ្នាំ២០២១។

ទីភ្នាក់ងារថែទាំសុខភាពឯកទេសនៃសហភាពអាហ្រ្វិកហៅកាត់ (AU) បាននិយាយថា ចំនួនអ្នកស្លាប់នៅទូទាំងទ្វីបមានចំនួន ២៣១,៤៣៧នាក់ ខណៈអ្នកជំងឺ៨,៩៤៦,០៣៩នាក់បានជាសះស្បើយពីជំងឺនេះរហូតមកដល់ពេលនេះ។

CDC បានគូសបញ្ជាក់ថា ប្រទេសអាហ្រ្វិកខាងត្បូង ម៉ារ៉ុក ទុយនេស៊ី អេត្យូពី និងលីប៊ី ស្ថិតក្នុងចំណោមប្រទេសដែលមានករណីច្រើនជាងគេនៅទ្វីបអាហ្វ្រិក៕