ព្រះខ័នរាជស្វាយរៀងគ្រងជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន

ភ្នំពេញ៖ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានក្លាយជាជើងឯកនៃពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិជាលើកទី៥ និងជាការឈ្នះពានរង្វាន់នេះជាលើកដំបូងបង្អស់ក្រោយខកខានឈ្នះតាំងពីឆ្នាំ២០១៧ ក្រោយយកឈ្នះភ្នំពេញក្រោន ១-០ នៅក្នុងវគ្គផ្តាច់ព្រ័ត្រនៅឯពហុកីឡដ្ឋានជាតិអូឡាំពិក។

គ្រាប់បាល់ជ័យជម្នះរបស់ព្រះខ័នរាជស្វាយរៀង ធ្វើបានសម្រេចដោយកីឡាករ Marcus Warren Harber នៅក្នុងនាទីទី១០៩ នៃម៉ោងបន្ថែម ១៥នាទីពីរដង និងរក្សាលទ្ធផលនេះដល់ចប់ការប្រកួត និងលើកពានតែម្តង ក្រោយលទ្ធផល ៩០នាទីពេញក្រុមទាំងពីរស្មើគ្នា ០-០។

ដោយឡែក មុនការប្រកួតគូជើងឯកនេះ ក្រុមការពារតំណែងជើងឯកវិសាខាក៏ទទួលបានចំណាត់ថ្នាក់លេខ ៣ ផងដែរ ក្នុងការប្រកួតទល់់ជាមួយបឹងកេត ពោលក្រុមទាំងពីរបានបញ្ចប់ដោយលទ្ធផល ៩០នាទីស្មើគ្នា ០-០។ ចូលដល់វគ្គបាល់១១ម៉ែត្រកាត់សេចក្ដី វិសាខាបានគ្រងតំណែងលេខ៣ ក្នុងលទ្ធផលបាល់ប៉េណាល់ទី ៤-៣ ក្រោយចន្ថា ចន្ទាការ និង ម៉ាត់ ណូរុន ទាត់បាល់ប៉េណាល់ទីមិនបានសម្រេច៕