រយៈពេលពីរថ្ងៃ សមត្ថកិច្ចបង្ក្រាបបានថ្នាំញៀនជាង២០០គីឡូគីឡូក្រាម នៅស្ទឹងត្រែង

អត្ថបទ៖ ម៉ាវិន

ខេត្តស្ទឹងត្រែង៖ ថ្នាំញៀនជាង២០០គីឡូក្រាម រួមនិងមនុស្សចំនួន៥នាក់ត្រូវបានបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបញៀនក្នុងរយៈពេល២ថ្ងៃ កាលពីថ្ងៃទី២៧ និង២៨មេសានេះ នៅក្នុងភូមិសាស្រ្តស្រុកបុរីអូរស្វាយសែនជ័យ ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា៖សមត្ថកិច្ចបានធ្វើការបង្រ្កាបនូវជំនួញថ្នាំញៀននេះ នៅចំណុចភូមិក្រឡាពាស ក្នុងឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ដោយដកហូតបានថ្នាំញៀនច្រើនប្រភេទប្រមាណជាង២០០គីឡូក្រាម ក្នុងនោះឃាត់ខ្លួនបានជនសង្ស័យចំនួន៥នាក់ផងដែរ ។

តាមប្រភពបានឱ្យដឹងទៀតថា ជនសង្ស័យទាំង៥នាក់នេះមានឈ្មោះ១. ឈ្មោះ ដា ទុន ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិក្រោម ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ២.ឈ្មោះ ភីត ឃីត ភេទប្រុស អាយុ៤៥ឆ្នាំ ទីលំនៅភូមិកោះល្ង ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ៣.ឈ្មោះ សោន គាំង ភេទប្រុស អាយុ៤៥ឆ្នាំ ជនជា តិខ្មែរ ទីលំនៅភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ៤.ឈ្មោះ កែវ ដាំមន្នី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិក្រឡាពាស ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ទី៥.ឈ្មោះ សោន ណែត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិក្រឡាពាស ឃុំព្រះរំកិលស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។ រីឯវត្ថុតាងថ្នាំញៀនដកហូតបានរួមមាន៖ទម្ងន់២០២,៦៨២.៩២ក្រាម ចំនួនសរុប ក្នុងនោះរួមមាន៖ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់សរុប១៦៩,៦៩៨.២៦ក្រាម ។ ប្រភេទហេរ៉ូអ៊ីនទម្ងន់សរុប២០,៩៩២.៨ក្រាម។ ប្រភេទ MDMA ទម្ងន់សរុប១១,៩៩១.៨៦ក្រាម ។ សារធាតុមិនច្បាស់ទម្ងន់សរុប៣៧,២១៧.៩២ក្រាម ។ ម្សៅពណ៌លឿងទម្ងន់សរុប១,០៨២.៤២ក្រាម។ ជ័រពណ៌ត្នោតទម្ងន់សរុប១៤៦.១២ក្រាម ។ ម្សៅក្រាមពណ៌សមានសញ្ញាសម្គាល់៩៩៩ទម្ងន់សរុប១១,៩៥៧.៨៨ក្រាម ។ ថ្នាំគ្រាប់ពណ៌ទឹកក្រូច ទម្ងន់១៩,០៣៥.៤ក្រាម ។ ម្សៅពណ៌ទឹកដោះគោ ទម្ងន់សរុប៤,៩៩៦.១ក្រាម ។ សរុបវត្ថុតាងថ្នាំញៀន និងសារធាតុមិនច្បាស់ទម្ងន់សរុប២៣៩,៩០០.៨៤ក្រាម ។

ក្រៅពីវត្ថុតាងគ្រឿងញៀនសមត្ថកិច្ច បានដកហូតសម្ភារៈមួយចំនួនទៀតដូចជា .រថយន្ត១គ្រឿងម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2T- 9330 ទូរស័ព្ទដៃចំនួន០៩គ្រឿង.កាំភ្លើងវ៉ាន់ដឺឡុង០២ដើម គ្រាប់ចំនួន១១គ្រាប់.កាំភ្លើងខ្លី ម៉ាកMicro9 RAPIDE លេខTB 0077797 ចំនួន០១ដើម គ្រាប់ចំនួន១៣គ្រាប់ .លុយបាតមានចំនួន 88,200បាតលុយខ្មែរមានចំនួន 1,959,500៛.លុយដុល្លាមានចំនួន  1511$.លោហធាតុពណ៌លឿងប្រភេទជាចិញ្ជៀន ០១ វង់.លោហធាតុពណ៌លឿងជាប្រភេទខ្សែក ០១ខ្សែ.បន្តោងស្រោបលោហធាតុចំនួន ០១ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើសមត្ថកិច្ចនៃការិយាល័យប្រឆាំងគ្រឿងញៀន កំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់ ៕