សម្តេចធិបតី ប្រគល់បណ្ណសរសើរ និងរង្វាន់ជូនដល់រដ្ឋបាលខេត្តទាំង០៦ ដែលមិនមានគ្រោះថ្នាក់ចរាចរណ៍អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិ

ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញប្រគល់បណ្ណសរសើរ និងរង្វាន់ជូនដល់រដ្ឋបាលខេត្តទាំង០៦ ដែលមិនមានគ្រោះថ្នាក់ចរាចរណ៍អំឡុងពេលចូលឆ្នាំថ្មីប្រពៃណីជាតិ។

ខេត្តទាំង ០៦ រួមមាន៖ ខេត្តកំពង់ឆ្នាំង, ព្រៃវែង, រតនគីរី, កោះកុង, ប៉ៃលិន និងខេត្តត្បូងឃ្មុំ ក្នុងនោះខេត្តនីមួយៗទទួលបាន៖ បណ្ណសរសេីរចំនួន១, ថវិកា ចំនួន ២០០លានរៀល និងភេសជ្ជៈចំនួន១ពាន់កេស។

របាយការណ៍របស់អគ្គស្នងការដ្ឋានគរបាលជាតិឱ្យដឹងថាក្នុងរយៈពេល៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងទូទាំងប្រទេសចំនួន៦៤ករណី ដែលបណ្ដាលឱ្យមនុស្ស៣៧នាក់ស្លាប់ និង៨៨នាក់រងរបួស៕