ក្រសួងព័ត៌មាននឹងរៀបចំសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្តីពី “ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា”

ភ្នំពេញ៖ ក្រសួងព័ត៌មាននឹងរៀបចំធ្វើសន្និសីទសារព័ត៌មានផ្សព្វផ្សាយរបាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ដែលនឹងប្រព្រឹត្តិទៅនៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន៕