ក្រសួងការងារណែនាំដល់ម្ចាស់រោងចក្រ សហគ្រាស ចូលរួមជំរុញការអប់រំផ្សព្វផ្សាយដល់កម្មករនិយោជិត ពីភាពចាំបាច់ក្នុងការចាក់វ៉ាក់សាំងដូសជំរុញ

ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្ដីជូនដំណឹងដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់ ត្រូវចូលរួមជំរុញការអប់រំផ្សព្វផ្សាយដល់កម្មករនិយោជិតឱ្យបានដឹងអំពីភាពចាំបាច់ក្នុងការចាក់វ៉ាក់សាំងដូសជំរុញ និងការពង្រឹងការអនុវត្តវិធានការសុវត្ថិភាព ផ្នែកសុខាភិបាល ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង៕