​វិសាខា ប្រកាស​ចែកផ្លូវ​គ្នាជាមួយខ្សែប្រយុទ្ធ​សញ្ជាតិ​កាណាដា Marcus Haber ជា​ផ្លូវការ​

ភ្នំពេញ ៖ ក្លិប​បាល់ទាត់ វិសាខា នៅ​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០២២​នេះ បានប្រកាស​ចែកផ្លូវ​គ្នា​ជាមួយ​ខ្សែប្រយុទ្ធ​សញ្ជាតិ​កាណាដា Marcus Haber Warren ជា​ផ្លូវការ​ហើយ​។​

​ជាមួយគ្នា​នោះដែរ​ក្លិប​បាន​អរគុណ​កីឡាករ Marcus Haber Warren សម្រាប់​ការខិតខំ​ប្រឹងប្រែង​ជួយ​ក្លិប​របស់​យើង​កន្លងមក និង សូម​ជូនពរ Marcus Haber ជួបតែ​សំណាងល្អ និង​ទទួលបាន​ជោគជ័យ​ក្នុង​អាជីព នា​ថ្ងៃ​អនាគត​។​

​គួរ​បញ្ជាក់ថា Marcus Haber បាន​ផ្លាស់​ចេញពី​ក្រុម Cavalry FC នៃ​លី​គប្រ​ទេស​កាណាដា​មក​ចូលរួម​ជាមួយ វិសាខា នៅ​រដូវ​កាល​មុន​និង​បាន​ចូលរួមចំណែក​ជួយ​ក្រុម​ច្រើន​ដែរ ដ្បិត​មិនទាន់​បានឈ្នះ​ពានរង្វាន់​ធំៗ​ណាមួយ​ជាមួយ​ក្លិប​ក៏ដោយ​៕