ស្ថានភាពជំងឺកូវីដ-១៩ នៅតំបន់អាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៣ ខែមករា នេះ

អាស៊ាន ៖ យោងតាមទិន្នន័យគេហទំព័រ WORLDOMETER ឲ្យដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៥,៤២២,៣៤៨នាក់ កើនឡើងជាង ៤ម៉ឺននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏អាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣០៨,៩១៣នាក់ផងដែរ។

តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ មានអ្នកឆ្លងចំនួន ៤,២៦៨,០៩៧នាក់ (ស្លាប់ ១៤៤,១៥០នាក់) បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន មានអ្នកឆ្លងចំនួន ៣,០៥៨,៦៣៤នាក់ (ស្លាប់ ៥២,៦៥៤នាក់) និងប្រទេសម៉ាទ្បេស៊ី មានអ្នកឆ្លងចំនួន ២,៧៩៥,២៣៣នាក់ (ស្លាប់ ៣១,៧៣៨នាក់)។
ដោយឡែក ថៃ ឆ្លងចំនួន ២,២៩២,២៩០នាក់ (ស្លាប់ ២១,៨៧២នាក់), វៀតណាម ឆ្លងចំនួន ១,៩៣០,៤២៨នាក់ (ស្លាប់ ៣៤,៧៨៧ នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៣២,៥៥៣នាក់ (ស្លាប់ ១៩,២៩៧នាក់), សិង្ហបុរី ឆ្លងចំនួន ២៨៧,២៤៣នាក់ (ស្លាប់ ៨៣៨នាក់), កម្ពុជា ឆ្លងចំនួន ១២០,៦៨៤នាក់ (ស្លាប់ ៣,០១៥នាក់), ទ្បាវ ឆ្លងចំនួន ១២១,៤៣៦នាក់ (ស្លាប់ ៤៦៤នាក់) និងព្រុយណេ ឆ្លងចំនួន ១៥,៧៥០នាក់ (ស្លាប់៩៨នាក់)៕