តួលេខអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៣១៧លាន ៥៤ម៉ឺននាក់ ស្លាប់ជាង ៥លាន ៥៣ម៉ឺននាក់

 ពិភពលោក ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer ឲ្យដឹងថា គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមករា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៣១៧, ៥៤០,៧៣៧នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,៥៣០,៣៤៤នាក់ និងជាសះស្បើយឡើងវិញ ២៦២,៨៣០,០៧៣នាក់។

តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ច្រើនជាងគេ ដែលមានអ្នកឆ្លងចំនួន ៦៤, ៣៤៤,៦៩៤នាក់ ស្លាប់ចំនួន ៨៦៦,៨៨២នាក់ និងជាសះស្បើយចំនួន ៤២,៨០៥,០៩០នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ៣៦, ៣១២,៤៨៦ នាក់ ស្លាប់ចំនួន ៤៨៤,៧៤០នាក់ និងជាសះស្បើយ ៣៤,៦៩៦, ៦៤៥នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ២២, ៧១៨,៦០៦នាក់ ស្លាប់ ៦២០,៤១៩នាក់ និងជាសះស្បើយ ២១,៦២៦,៨៣៦នាក់៕