ថ្ងៃនេះ កម្ពុជាមានអ្នកឆ្លងកូវីដថ្មី ៣៤នាក់ (ករណីនាំចូល២២នាក់ និងឆ្លងសហគមន៍១២នាក់ ជាប្រភេទអូមីក្រុង), ជាសះស្បើយ១៤នាក់ និងមិនមានអ្នកស្លាប់ទេ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា នៅថ្ងៃនេះមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នោះទេ រយៈពេល៩ថ្ងៃជាប់គ្នាហើយ ចាប់ពីតាំងពីថ្ងៃទី៥ ខែមករាមក កម្ពុជាមិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ខណៈថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន៣៤នាក់ ប្រភេទអូមីក្រុង ក្នុងនោះករណីនាំចូលចំនួន២២នាក់ និងឆ្លងក្នុងសហគមន៍១២នាក់ , អ្នកជំងឺចំនួន៩នាក់ជាសះស្បើយ។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី១៣២ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១២០,៧១៨នាក់, អ្នកជាសះស្បើយសរុបចំនួន១១៧,០៥៧នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕