ស្រុកចន្ទ្រាមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន ដាក់អំពូលភ្លើង (សូឡា) បំភ្លឺដងផ្លូវតាមទីប្រជុំជនមិនចាញ់ទីក្រុងឡើយ

ខេត្តស្វាយរៀង ៖ ស្រុកចន្ទ្រា ជាស្រុកមួយក្នុងចំណោមក្រុង ស្រុកទាំង៨ របស់ខេត្តស្វាយរៀង ស្ថិតនៅទិសអាគ្នេយ៍ ដែលមានចម្ងាយជាង៤០គីឡូម៉ែត្រពីទីរួមខេត្តស្វាយរៀងជាប់ព្រំប្រទល់ប្រទេសវៀតណាមស្ថានភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប្រកបរបរប្រចាំថ្ងៃ កសិកម្មជាចំបង៥២.៦០% សេវាកម្ម៤០.៤៧% និងប្រកបរបរអាជីវកម្មលក់ដូរផ្សេងៗជាច្រើនទៀត។

បច្ចុប្បន្នស្រុកចន្ទ្រាមានការអភិវឌ្ឍន៍យ៉ាងខ្លាំងលើគ្រប់វិស័យ បើទោះបីស្ថិតក្នុងបរិបទកូវីដក៏ដោយនេះបង្ហាញអោយឃើញពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍ប្រទេសនិងក្រោមការចង្អុលបង្ហាញពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកចន្ទ្រានិងមានការណែនាំ ដឹកនាំ បញ្ជាផ្ទាល់របស់ឯកឧត្តម ម៉ែន វិបុល អភិបាលគណៈអភិបាលខេត្តស្វាយរៀង ព្រមទាំងលោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រា រួមនិងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ធ្វើឲ្យស្រុកមួយនេះទទួលបាននូវសមិទ្ធផលថ្មីៗជាច្រើនដែលពីមុនមកមិនដែលធ្លាប់មាន។

នាពេលថ្មីនេះនៅស្រុកចន្ទ្រាក្រៅពីមាន ភោជនីយដ្ឋាន អាហារដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារនិងរីសតសៀងហៃនោះក៏មានតំបន់សេដ្ឋកិច្ចពិសេសតាយសេង៣ ដំណើរការសាងសង់បាន ៦០%បំពាក់អំពួលភ្លើង សូឡាតាមដងផ្លូវ សរុប បានចំនួន ៤២៩ដើម ដែលចូលរួមចំណែកជាមួយរារដ្ឋភិបាលក្នុងការបន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ធ្វើឲ្យជីវភាពរបស់ពួកគាត់ល្អប្រសើរ និងកាត់បន្ថយការចំណាកស្រុកទាំងប្រថុយប្រថានទៅធ្វើនៅក្រៅស្រុកដែលងាយជួបបង្ហាប្រឈម។

ចំពោះតំបន់ទេសចរណ៍ក្នុងស្រុកចន្ទ្រាគឺពុំមាននោះទេ មានតែទំនប់បង្ហៀរទឹកស្ពានដូនទយដែលពាក់កណ្តាលរដូវវស្សាគឺមានទឹកច្រើនថ្លាស្អាតដែលទាក់ទាញបងប្អូនពលរដ្ឋនៅក្នុងស្រុកទាំងនៅក្រៅស្រុកលេងកំសាន្តនាថ្ងៃឈប់សម្រាកពីការងារដែលធ្វើពលរដ្ឋនៅម្តុំនោះរកចំណូលបន្ថែមលើការងារប្រចាំថ្ងៃរបស់ពួកគាត់ឲ្យកាន់តែប្រសើរ។

ប្រជាពលរដ្ឋនៅស្រុកចន្ទ្រាដែលធ្វើដំណើរតាមដងផ្លូវនានាពេលយប់មានចិត្តសប្បាយរីករាយយ៉ាងខ្លាំងដែលអាជ្ញារធរស្រុកចន្ទ្រាបានដាក់បង្គោលភ្លើងបំភ្លឺ(សូឡា)តាមដងផ្លូវសាធារណៈនៅតាមទីប្រជុំជននានាក្នុងស្រុកចន្ទ្រាដែលមានភ្លើងបំភ្លឺ(សូឡា)អមនៅតាមផ្លូវនាពេលយប់ រក្សារបាននូវសុវត្ថិភាពសន្តិសុខ និងជាការលម្អទីប្រជុំជនដូចជាទីក្រុងផងដែរ ហើយបើយើងក្រឡេកមើលកាលពីប៉ុន្មានឆ្នាំមុនមកដល់បច្ចុប្បន្ននេះទៅទីប្រជុំជននានាក្នុងស្រុកចន្ទ្រា ពុំមានភ្លើងបំភ្លឺផ្លូវទេ មានភ្លើងអគ្គិសនីតាមផ្ទះប្រជាពលរដ្ឋបើកភ្លើងប៉ុណ្ណោះ។

ក៏ប៉ុន្តែចាប់ពី លោក ថន ថាវុទ្ធា អភិបាលនៃគណៈអភិបាលស្រុកចន្ទ្រា មកកាន់តំណែងអភិបាលស្រុកចន្ទ្រា រហូតពេលនេះនៅទីក្នុងស្រុកចន្ទ្រា ទាំងមូលមានការអភិវឌ្ឍន៍ហើយអាជ្ញាធរស្រុកបានដាក់បង្គោលភ្លើងបំភ្លឺតាមដងផ្លូវនៅតាមទីប្រជុំជននិងតាមឃុំនានាគឺភ្លឺពេញមួយយប់តែម្តង។

បើតាមលោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រាបានប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាននិងដាក់អំពូលភ្លើងបំភ្លឺតាមដងផ្លូវនេះក្នុងស្រុកចន្ទ្រា ដោយមានការចង្អុលបង្ហាញពីសំណាក់ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកចន្ទ្រា និង ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត ឯកឧត្តម លោកជំទាវក្រុមការងារចុះជួយស្រុកនិងសប្បុរសជននានាបានផ្តល់បង្គោលភ្លើង (សូឡា) ប្រើពន្លឺព្រះអាទិត្យ។

នៅក្នុងឆ្នាំ២០២១កន្លងទៅនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ឹង សំផន ឯកឧត្តម ម៉ែន វិបុល បានអង្អុលបង្ហាញឲ្យខាងស្រុកដាំដើមឈើ ៖ ឥន្ទនេល ក្ងោក នៅតាមដងផ្លូវសាធារណៈកូនឈើទាំងអស់នោះដាំដុះ ដើម្បីកែសម្អសោភណ្ឌភាពស្រុកចន្ទ្រាឲ្យមានបរិស្ថានល្អផងដែរ៕ ដោយ ៖ ភក្តី