ស្ថានភាពជំងឺកូវីដ-១៩ នៅតំបន់អាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១៤ ខែមករា នេះ

អាស៊ាន ៖ យោងតាមទិន្នន័យគេហទំព័រ WORLDOMETER ឲ្យដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១៥,៥២៥,៦៣៦នាក់ កើនឡើងជាង ១សែននាក់ បើធៀបនឹងតួលេខម្សិលមិញ ក្នុងនោះក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបចំនួន ៣០៩,៤១៨នាក់ផងដែរ។

តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ មានអ្នកឆ្លងចំនួន ៤,២៦៨,៨៩០នាក់ (ស្លាប់ ១៤៤,១៥៥នាក់) បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន មានអ្នកឆ្លងចំនួន ៣,០៩២,៤០៩នាក់ (ស្លាប់ ៥២,៧៣៦នាក់) និងប្រទេសម៉ាទ្បេស៊ី មានអ្នកឆ្លងចំនួន ២,៧៩៨,៩១៧នាក់ (ស្លាប់ ៣១,៧៥០នាក់)។
ដោយឡែក ថៃ ឆ្លងចំនួន ២,៣០០,៤៥៧នាក់ (ស្លាប់ ២១,៨៨៦នាក់), វៀតណាម ឆ្លងចំនួន ១,៩៧៥,៤៤៤នាក់ (ស្លាប់ ៣៥,១៧០ នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៥៣២,៧២៥នាក់ (ស្លាប់ ១៩,២៩៨នាក់), សិង្ហបុរី ឆ្លងចំនួន ២៩៨,០៨៥នាក់ (ស្លាប់ ៨៣៩នាក់), កម្ពុជា ឆ្លងចំនួន ១២០,៧១៨នាក់ (ស្លាប់ ៣,០១៥នាក់), ទ្បាវ ឆ្លងចំនួន ១២២,២៤១នាក់ (ស្លាប់ ៤៧១នាក់) និងព្រុយណេ ឆ្លងចំនួន ១៥,៧៥០នាក់ (ស្លាប់៩៨នាក់)៕