អនុគណៈកម្មការបូជា បញ្ចុះសព នៃគណៈកម្មការប្រយុទ្ធនឹងកូវីដ១៩ខេត្តបន្ទាយមានជ័យជូនដំណើរសពទី២៩០នៃអ្នកជំងឺកូវីដ១៩

ខេត្តបន្ទាយមានជ័យ ៖ គិតត្រឹមព្រលប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ អនុគណៈកម្មការបូជា បញ្ចុះសពនៃគណៈកម្មការប្រយុទ្ធនឹងកូវីដ១៩ខេត្តបន្ទាយមានជ័យបានជូនដំណើរសពទី២៩០នៃអ្នកជំងឺកូវីដ១៩ ។ នេះបើតាមលោកប្រាក់ សុភ័ត អាចារ្យខេត្ត ក៏ដូចជាមន្ត្រីអនុគណៈកម្មការបូជាសពនៃគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ១៩ខេត្តបន្ទាយមានជ័យឲ្យដឹងនៅព្រលប់ថ្ងៃទី២០ខែតុលា ឆ្នាំ២០២១។

បើតាមលោក ប្រាក់ សុភ័ត បានគូសបញ្ជាក់ថា ក្នុងខេត្តបន្ទាយមានជ័យជាមធ្យមមានអ្នកជំងឺកូវីដ-១៩ចំនួន៥នាក់ស្លាប់ក្នុង១ថ្ងៃ។

សូមជម្រាបថា គិតត្រឹមព្រលប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ ខេត្តបន្ទាយមានជ័យមានអ្នកជំងឺកូវីដ-១៩ ចំនួន២៩០នាក់បានស្លាប់ ក្នុងនោះ ជនជាតិខ្មែរ២៨៦នាក់ ស្រី១៦៧ ជនជាតិឥណ្ឌូនេស៊ី៣នាក់ ស្រី១នាក់ និងជនជាតិថៃ៣នាក់ ស្រី២នាក់៕ ដោយ ៖ កំសត់