លោកជំទាវ វិន ស៊ីធួន ញ្ជើញចូលរួមក្នុងពីធីផ្សព្វផ្សាយជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥

ខេត្តមណ្ឌលគិរី ៖ នាថ្ងៃទី ២០ ខែ តុលា ឆ្នាំ២០២១នេះ លោកជំទាវ វិន ស៊ីធួន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគីរី ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក យ៉ែនច័ន្ទ តុងហេង នាយកទីចាត់ការអន្តរវិស័យ បានញ្ជើញចូលរួមក្នុងពីធីផ្សព្វផ្សាយជាផ្លូវការដាក់ឱ្យអនុវត្តផែនការមេ អភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ តាមប្រព័ន្ធអនឡាញ (ZOOM) ក្រោមអធិបតីភាពដ៏ខ្ពដ់ខ្ពស់របស់ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៕ ដោយ ៖ ផែង ផល្លិត