ថ្ងៃនេះ កម្ពុជាមានអ្នកឆ្លងកូវីដថ្មីចំនួន១០នាក់, ជាសះស្បើយ១៥នាក់ និងមិនមានអ្នកស្លាប់ទេ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា នៅថ្ងៃនេះមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នោះទេ រយៈពេល៩ថ្ងៃជាប់គ្នាហើយ ចាប់ពីតាំងពីថ្ងៃទី៥ ខែមករាមក កម្ពុជាមិនមានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ខណៈថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន១០នាក់ ប្រភេទអូមីក្រុង ក្នុងនោះករណីនាំចូលចំនួន៤នាក់ និងឆ្លងក្នុងសហគមន៍៦នាក់ , អ្នកជំងឺចំនួន៩នាក់ជាសះស្បើយ។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី១៣២ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១២០,៧២៨នាក់, អ្នកជាសះស្បើយសរុបចំនួន១១៧,០៧២នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕