
កូរ៉េខាងជើងបាញ់មីស៊ីលមួយគ្រាប់ទៀតនៅថ្ងៃនេះ បន្ទាប់ពីការព្រមានទៅកាន់សហរដ្ឋអាមេរិក
កូរ៉េខាងជើង ៖ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើងបានបាញ់មីស៊ីលមិនស្គាល់អត្តសញ្ញាណមួយគ្រាប់ទៀតនៅថ្ងៃសុក្រនេះ ប៉ុន្មានម៉ោងក្រោយទីក្រុងព្យុងយ៉ាងបានព្រមានទៅកាន់សហរដ្ឋអាមេរិកថា ខ្លួននឹងចាត់វិធានការតបតវិញយ៉ាងខ្លាំងក្លា និងម៉ឺងម៉ាត់បំផុត ចំពោះការដាក់ទណ្ឌកម្មនោះ។
អគ្គសេនាធិការចម្រុះ(JCS)បានប្រកាសថា កាំជ្រួចមីស៊ីលនេះត្រូវបានបាញ់ចេញពីឆ្នេរភាគខាងកើតនៃប្រទេសកូរ៉េខាងជើងឆ្ពោះទៅសមុទ្រជប៉ុន ខណៈ នេះជាលើកទី៣ក្នុងរយៈពេលជាងមួយសប្តាហ៍។
សូមជម្រាបថា ការបាញ់បង្ហោះនេះកើតឡើង បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានធ្វើតេស្តមីស៊ីលល្បឿនលឿនជាងសំឡេង Hwasong-8 ជាច្រើនគ្រាប់ក្នុងខែមករានេះ ដោយបានប្រកាសថា កាំជ្រួចមីស៊ីលបានឈានដល់ល្បឿន Mach 10 ឬច្រើនជាង ១,០០០ គីឡូម៉ែត្រក្នុងមួយម៉ោង ៕