សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «៩៤៥ករណី» ក្នុងនោះ អូមីក្រុង ៨៣២ករណី

សិង្ហបុរី ៖ ប្រទេសសិង្ហបុរី ថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០២២បានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីៗចំនួន ៩៤៥ករណីបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

ក្នុងចំណោមករណីឆ្លងខាងលើមាន៣៦៣នាក់ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុក។ ចំណែកអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនដល់៨៤០នាក់ បន្ទាប់ពីបានរាយការណ៍ពីករណីស្លាប់ថ្មីម្នាក់ទៀតនៅថ្ងៃនេះ ខណៈករណីឆ្លងកូវីដ១៩សរុបកើនដល់ ២៩០,០៣០ករណី៕