
ស្ថានភាពជំងឺកូវីដ-១៩ នៅតំបន់អាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២១ ខែតុលានេះ
អាស៊ាន ៖ យោងតាមទិន្នន័យគេហទំព័រ Worldometer ឲ្យដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១២,៨៧៧,៣៨៦នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៧៣,៦២០នាក់ផងដែរ។
តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ មានអ្នកឆ្លងចំនួន ៤,២៣៧,២០១នាក់ (ស្លាប់ ១៤៣,០៧៧នាក់) បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន មានអ្នកឆ្លងចំនួន ២,៧៣៥,៣៦៩នាក់ (ស្លាប់ ៤០,៩៧៧នាក់) និងប្រទេសម៉ាទ្បេស៊ី មានអ្នកឆ្លងចំនួន ២,៤០៧,៣៨២នាក់ (ស្លាប់ ២៨,១៣៨ នាក់)។
ដោយឡែក ថៃ ឆ្លងចំនួន ១,៨១១,៨៥២នាក់ (ស្លាប់ ១៨,៤៨៦នាក់), វៀតណាម ឆ្លងចំនួន ៨៧៣,៩០១នាក់ (ស្លាប់ ២១,៤១៦នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៩០,៩០១នាក់ (ស្លាប់ ១៨,៤៤៤នាក់), សិង្ហបុរី ឆ្លងចំនួន ១៥៨,៥៨៧នាក់ (ស្លាប់ ២៦៤នាក់), កម្ពុជា ឆ្លងចំនួន ១១៧,២០១នាក់ (ស្លាប់ ២,៦៩៣នាក់), ទ្បាវ ឆ្លងចំនួន ៣៣,៦០៦នាក់ (ស្លាប់ ៤៧នាក់) និងព្រុយណេ ឆ្លងចំនួន ១១,៣៨៦នាក់ (ស្លាប់ ៧៨នាក់)៕