សិស្សសាលា​នៅ​សហរដ្ឋអាមេរិកតវ៉ា​ឲ្យ​ផ្លាស់ប្តូរ​ការ​សិក្សា​តាម​អន​ឡាញ ដោយសារ​ខ្លាច Omicron

វ៉ាស៊ីនតោន​ ៖ សិស្សសាលា រាប់រយ​នាក់​នៅ​រដ្ឋ​បូ​ស្តុ​ន និង​រដ្ឋ​ឈី​កា​ហ្គោ សហរដ្ឋអាមេរិក បាន​ដើរ​ចេញពី​ថ្នាក់រៀន កាលពី​ថ្ងៃ​សុក្រ ដើម្បី​តវ៉ា​ទាមទារ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ទៅ​ការរៀន​ពី​ចម្ងាយ ឬ​អន​ឡាញ ដោយសារ​បារម្ភ​ពី​ការកើនឡើង​នៃ​ករណី​ឆ្លង​ជំងឺ​កូ​វីដ ១៩ ដែល​បង្កឡើង​ដោយ​វីរុស Omicron ដោយ​ធ្វើ​ឲ្យ​មានការ​រំខាន​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​ត្រលប់​ទៅ​ការសិក្សា​ដោយផ្ទាល់​នៅ​សាលា​វិញ​។​

សិស្ស​ដែល​តវ៉ា បាន​និយាយថា ពួកគេ​មិន​ពេញ​ចិត្តនឹង​ការសម្រេច​ឲ្យ​មានការ​សិក្សា ដោយផ្ទាល់​នៅតាម​សាលារៀន​នោះទេ ដោយ​ពួកគេ​បារម្ភ​ខ្លាច ការកើនឡើង​នៃ​ករណី​ឆ្លង​កូ​វីដ ១៩ ជាពិសេស​វីរុស Omicron ។

សូមជម្រាបថា កាលពីដើម​សប្ដាហ៍ កន្លងទៅ ប្រធានាធិបតី​អាមេរិក លោក Joe Biden បានប្រកាស​ពង្រឹង​លើ​ការធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ ១៩ នៅតាម​សាលារៀន ដើម្បី​ជៀសវាង​ការបិទទ្វារ​ម្ដងទៀត​៕