
ក្រុមការងាររាជរដ្ឋាភិបាលបើកសន្និបាតបូកសរុបលទ្ធផលការងារគណៈកម្មាធិការគណបក្សប្រជាជនឃុំអូរគ្រៀង ស្រុកសំបូរ
ខេត្តក្រចេះ ៖ ឯកឧត្តមព្រុំសុខារដ្ឋមន្រ្តីនៃក្រសួងមុខងារសាធារណៈនិងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានខេត្តក្រចេះអញ្ជេីញបេីកសន្និបាតបូកសរុបលទ្ធផលការងារគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំអូរគ្រៀងស្រុកសំបូរ ។
ពិធីនេះដោយមានការអញ្ជេីញចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវក្រុមការងារនិងឯកឧត្តមវ៉ាថនអភិបាលនៃគណៈអភិបាលខេត្តក្រចេះលោកលោកស្រីអភិបាលរងខេត្តលោកលោកស្រីជាអភិបាលអភិបាលរងស្រុកលោកមេឃុំលោកមេភូមិនិងសមាជិកគណបក្សជាច្រេីនរយនាក់។
ឯកឧត្តមរដ្ឋមន្រ្តីប្រធានក្រុមការងារមានប្រសាសន៏ថា៖ សូមមន្រ្តីគ្រប់ថានានុក្រមរបស់គណបក្សប្រជាជនទាំងអស់ត្រូវមានឆន្ទៈបំរេីប្រជាពលរដ្ឋដោយមិនរេីសអេីងនិងធ្វេីតែអំពេីល្អនិងអត់ធ្មត់ហេីយការពារផលប្រយោជន៏រួមរបស់ប្រជាពលរដ្ឋទូទៅនិងជំហរដោះស្រាយតាមលទ្ធភាពជាក់ស្តែងដោយលេីគោលការណ៏ច្បាប់និងមានតម្លាភាពក្នុងការដោះស្រាយជូនពួកគាត់គ្រប់សកម្មភាពដែលពួកគាត់កំពុងជួបប្រទះ ។ជាក់ស្តែងពួកគាត់ជួបនូវគ្រោះថ្នាក់ដូចជាមានគ្រោះអគ្គិសភ័យគ្រោះរាំងស្ងួតគ្រោះទឹកជំនន់គ្រោះត្រូវខ្យល់ព្យួស។ល។ថ្នាក់ដឹកនិងសមាជិករបស់គណបក្សប្រជាជនយេីងនៅតាមមូលដ្ឋានត្រូវតែរួសរាន់ជួយសង្រ្គោះពួកគាត់ឲ្យបានទាន់ពេលវេលា ។ អំេពីល្អ និងសកម្មភាទាំងអស់នេះហេីយដែលយេីងបានសាងជូនពួកគាត់ ដែលពាក្យមួយបានពោលថា« នៅឲ្យគេស្រលាញ់ឃ្លាតទៅឲ្យគាត់រលឹក» ។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា៖យេីងសម្រេចបានកត្តាជោគជ័យអាស្រ័យលេីការជឿជាក់ជាចម្បងដែលមន្រ្តីបានអនុវត្តល្អក្នុងចុះមូលដ្ឋាន ហេីយអនុវត្តឲ្យត្រឹមត្រូវតាមគោលការណ៏គណបក្សជាមូលដ្ឋាន៕ ដោយ ៖ ស៊ាន ច័ន្ទដា