
ស្លាប់៧នាក់ និងរបួស១២នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី១៦ ខែមករាម្សិលមិញ
ថ្ងៃចេញផ្សាយៈ ខែមករា 17, 2022
ភ្នំពេញ ៖ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ យ៉ាងហោចណាស់មានមនុស្ស៧នាក់ បានស្លាប់ និង១២នាក់រងរបួសធ្ងន់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
ប្រភពដដែលបញ្ជាក់ថា មូលេហតុដែលបណ្តាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍រួមមាន ៖ ការបើកបរល្បឿនលឿន, ប្រជែង, មិនប្រកាន់ស្តាំ, បត់គ្រោះថ្នាក់, ស្រវឹងជាដើម៕