សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «៨៦៣ករណី» ក្នុងនោះ អូមីក្រុង ៦៧៥ករណី

សិង្ហបុរី ៖ ប្រទេសសិង្ហបុរីបានរាយការណ៍ថា ថ្ងៃអាទិត្យ ទី១៦ ខែមករា ឆ្នាំ២០២២ បានរកឃើញករណីឆ្លងកូវីដ១៩ថ្មីៗចំនួន ៨៦៣ករណីបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ចេញផ្សាយយប់នេះ។

ក្នុងចំណោមករណីឆ្លងខាងលើមាន៣៦៣នាក់ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុក។ ចំណែកអ្នកស្លាប់សរុបនៅទូទាំងប្រទេសនៅត្រឹម៨៤៣នាក់ដដែល ដោយពុំមានករណីស្លាប់ថ្មីត្រូវបានរាយការណ៍នៅថ្ងៃនេះឡើយ ខណៈករណីឆ្លងកូវីដ១៩សរុបកើនដល់ ២៩១,៨៤៩ករណី៕