ថៃរាយការណ៍ពីករណីស្លាប់ដំបូងដោយសារវីរុសបំប្លែងខ្លួនថ្មីអូមីក្រុង

បាងកក ៖ មន្ត្រីសុខាភិបាលថៃបាននិយាយនៅថ្ងៃអាទិត្យនេះថា ប្រទេសថៃបានរាយការណ៍ពីការស្លាប់ដំបូងរបស់ខ្លួន ដោយសារវីរុសបំប្លែងខ្លួនថ្មី Omicron។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ករណីស្លាប់នេះត្រូវបានរកឃើញលើស្ត្រីវ័យ ៨៦ឆ្នាំមកពីខេត្ត Songkhla ភាគខាងត្បូងប្រទេស បន្ទាប់ពីប្រទេសថៃបានរកឃើញករណី Omicron ដំបូងរបស់ខ្លួនកាលពីខែមុន។

អ្នកនាំពាក្យក្រសួងសុខាភិបាលថៃ លោក Rungrueng Kitphati បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ករណីស្លាប់នេះត្រូវបានគេរំពឹងទុក ខណៈដែលប្រទេសនេះមកទល់ពេលនេះបានរាយការណ៍អំពីករណី omicron ច្រើនជាង១០,០០០ករណីហើយ។ ទោះជាយ៉ាងណាលោកបានបន្ថែមថា ប្រទេសថៃនឹងមិនចាត់វិធានការរឹតត្បិតបន្ថែមទៀតនោះទេ៕