
Real ឈ្នះពាន Super Cup លើកទី១២ ក្នុងប្រវត្តិសាស្ត្រក្លឹប
ថ្ងៃចេញផ្សាយៈ January 17, 2022
អារ៉ាប៊ីសាអ៊ូឌីត ៖ ក្លឹប Real Madrid បានឈ្នះពាន Spanish Super Cup ជាលើកទី១២ ក្រោយយកឈ្នះ Athletic Bilbao លទ្ធផល ២-០ ក្នុងការប្រកួតរៀបចំនៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
២គ្រាប់ជ័យជម្នះរបស់ក្រុម Real Madrid យប់មិញរកបានដោយកីឡាករ Luka Modric នៅនាទីទី៣៨ និងប្រយុទ្ធ Karim Benzema ជាអ្នកបន្ថែមគ្រាប់ទីពីរដោយបាល់ប៉េណាល់ទី។
តាមរយៈលទ្ធផលបានធ្វើឲ្យ Real Madrid គ្រងពាន Spanish Super Cup ជាលើកទី១២ក្នុងប្រវត្តិសាស្ត្រក្លឹប៕