Everton បណ្ដេញ​លោក Rafael Benitez ចេញ​តំណែង​

អង់គ្លេស ៖ ក្លិប Everton បានប្រកាស​បណ្ដេញ​អ្នកចាត់ការ Rafael Benitez ចេញ​តំណែង​ហើយ​កាលពី​យប់មិញ បន្ទាប់ពី​ចាញ់ Norwich City ២-១ កាលពី​ថ្ងៃ​សៅរ៍​។​

​គ្រូបង្វឹក​សញ្ជាតិ​អេស្បាញ​រូបនេះ​បាន​ចូលកាន់​តំណែង​បាន​ត្រឹម​រយៈពេល​ត្រឹមតែ ៦ ខែ​កន្លះ​ប៉ុណ្ណោះ ប៉ុន្តែ​ឥឡូវ​បាន​ត្រូវបាន​ក្លិប​សម្រេច​បណ្ដេញចេញ​តំណែង​បន្ទាប់ពី​មាន​ទម្រង់​លេង​មិនល្អ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មិន​ពេញចិត្ត ។​

​ការបរាជ័យ​ក្រោម​ថ្វី​ជើង Norwich កាលពី​ថ្ងៃ​សៅរ៍ បានធ្វើ​ឲ្យ​អ្នកគាំទ្រ​ក្រុម Everton បាន​កាន់​ផ្ទាំង​បដា​ឱ្យ​លោក Benitez ត្រូវបាន​បណ្តេញចេញ​ក្នុងអំឡុងពេល​ការប្រកួត​នោះ ហើយ​ក្លឹប​បានប្រកាស​ចែកផ្លូវ​ជាមួយ​អតីត​គ្រូបង្វឹក Liverpool ភ្លាម់ៗ​តែម្តង​។​

​ក្នុង​វេ​ប​សាយ​ផ្លូវការ​របស់​ក្លិប បាន​និយាយថា “​ក្លឹប​បាល់ទាត់ Everton អាច​បញ្ជាក់​ពី​ការចាកចេញ​របស់ Rafael Benitez ក្នុងនាម​ជា​អ្នកចាត់ការ​ក្រុម​ឈុត​ធំ​។​ គួរ​បញ្ជាក់ថា Everton បច្ចុប្បន្នកំពុង​ស្ថិតក្នុង​ចំណាត់ថ្នាក់​ទី ១៦ ក្នុង​ក្របខ័ណ្ឌ Premier League មាន​ត្រឹមតែ ៦​ពិន្ទុ​ពីលើ​តំបន់​ដែល​ត្រូវ​កាត់ចោល​។​

​យ៉ាងណាក្ដី​លោក Duncan Ferguson និង Leighton Baines ត្រូវបាន​គេ​រំពឹងថា​នឹងត្រូវ​តែងតាំង​គ្រូបង្វឹក​បណ្តោះអាសន្ន​រប​ស់​ក្លឹប​មុនរក​អ្នកចាត់ថ្មី​បាន៕