
អូស្ត្រាលីប្រឈមមុខនឹងការខ្វះខាតឧបករណ៍តេស្តរហ័សរកកូវីដ ខណៈកំពុងទប់ស្កាត់ Omicron
ស៊ីដនី ៖ ប្រទេសអូស្ត្រាលី កំពុងប្រឈមមុខនឹងការខ្វះខាតឧបករណ៍ធ្វើតេស្តអង់ទីហ្សែនរហ័សរកកូវីដ ១៩ នៅតាមផ្ទះ ខណៈអាជ្ញាធរ អំពាវនាវឲ្យទៅធ្វើតេស្តនៅមជ្ឈមណ្ឌលធ្វើតេស្តដែលផ្តល់មូលនិធិដោយរដ្ឋាភិបាល។
នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Scott Morrison នៅថ្ងៃច័ន្ទនេះ បាននិយាយថា កង្វះខាតនៃឧបករណ៍ធ្វើតេស្តអង់ទីហ្សែនរហ័សរកកូវីដ ១៩ នៅតាមផ្ទះគឺមិនប្លែកនោះទេ សម្រាប់ប្រទេសនេះ ស្របពេលដែលអាជ្ញាធរ កំពុងទប់ស្កាត់ការកើនឡើងនៃករណីឆ្លងជំងឺកូវីដ ១៩ ដែលបង្កឡើង ដោយវីរុស Omicron ។
លោកបន្តថា នេះមិនមែនជាអ្វីដែលប្លែក សម្រាប់ប្រទេសអូស្ត្រាលី ដែលកំពុងជួបប្រទះនោះទេ ខណដែល ការខ្វះខាតនូវឧបករណ៌ធ្វើតេស្តអង់ទីហ្សែនរហ័សរកកូវីដ ១៩ បានកើតមាននៅជុំវិញពិភពលោក។
ត្រឹមតែរយៈពេល២សប្តាហ៍ចុងក្រោយអូស្ត្រាលី រកឃើញករណីឆ្លងកូវីដ១៩ ជិត ១.៣ លានករណី ដែលជាចំនួនច្រើនលើសលប់ សម្រាប់ប្រទេស ប៉ុន្តែនៅថ្ងៃចន្ទនេះ ករណីឆ្លងបានធ្លាក់ចុះក្នុងរដ្ឋ New South Wales និង Victoria ជារដ្ឋដែលមានប្រជាជនច្រើនបំផុតរបស់ អូស្ត្រាលីស្របពេល Omicron កំពុងរីករាលដាលកាន់តែច្រើនឡើងៗ ។
សូមជម្រាបថា ករណីឆ្លងកូវីដ ១៩ សរុបចំនួន ៥២,៩៧០ ករណី ត្រូវបានរាយការណ៍នៅចន្លោះរដ្ឋ New South Wales, Victoria និង Tasmania គិតត្រឹមថ្ងៃច័ន្ទនេះ ជាមួយរដ្ឋផ្សេងទៀត៕