
ថ្ងៃនេះ ម៉ាឡេស៊ីមានអ្នកឆ្លងកូវីដ ចំនួន៥.៤៣៩ករណី និងស្លាប់១០នាក់ទៀត
ថ្ងៃចេញផ្សាយៈ ខែមករា 28, 2022
គូឡាឡាំពួ ៖ យោងតាមក្រសួងសុខាភិបាលម៉ាឡេស៊ីបានរាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺកូវីដ ១៩ ចំនួន ៥.៤៣៩នាក់ទៀត ក្នុងនោះចំនួន ៣៣២ ករណី គឺជាការនាំចូល ហើយ ៥.១០៧ ករណី គឺជាករណីក្នុងស្រុក ខណៈអ្នកជំងឺចំនួន១០នាក់ស្លាប់ក្នុងជាពេលជាមួយគ្នានេះផងដែរ។
ដោយឡែកក្នុងថ្ងៃជាមួយគ្នានេះ អ្នកជំងឺចំនួន ៤.៤០៩ នាក់ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ បន្ទាប់ពីជាសះស្បើយ ដែលនាំឱ្យចំនួនសរុបនៃការជាសះស្បើយមានចំនួន ២.៧៧០.៦៦៣នាក់។
គិតត្រឹមយប់ថ្ងៃព្រហស្បតិ៍ ដែលធ្វើឱ្យចំនួនសរុបនៅទូទាំងប្រទេសកើនដល់ ២.៨៥០.៤០៨ នាក់។ចំណែកចំនួនអ្នកស្លា.ប់កើនឡើងដល់ ៣១.៩៤០នាក់។
គួរបញ្ជាក់ថា ប្រទេសម៉ាឡេស៊ី បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជូនប្រជាជនបានប្រមាណ ៧៩.៨ ភាគរយដែលបានទទួលយ៉ាងហោចណាស់មួយដូស ហើយ ៧៨.៧ ភាគរយបានចាក់បានពេញលេញ៕