សិង្ហបុរីបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីៗចំនួន «៥,៥៥៤ករណី» ក្នុងរបាយការណ៍ថ្ងៃសុក្រ

សិង្ហបុរី ៖ ប្រទេសសិង្ហបុរីបានរាយការណ៍ថា ថ្ងៃសុក្រ ទី២៨ ខែមករា ឆ្នាំ២០២២ បន្តរកឃើញករណីឆ្លងកូវីដ១៩ថ្មីៗចំនួន៥,៥៥៤ ករណីបន្ថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA ចេញផ្សាយយប់ថ្ងៃសុក្រនេះ។

ក្នុងចំណោមករណីឆ្លងខាងលើមាន២៨២នាក់ជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុក។ ចំណែកអ្នកស្លាប់សរុបនៅទូទាំងប្រទេសកើនដល់៨៥៣នាក់ ក្រោយបានរាយការណ៍ករណីស្លាប់ថ្មីចំនួន៣នាក់ទៀតនៅថ្ងៃនេះ ខណៈករណីឆ្លងកូវីដ១៩សរុបកើនដល់ ៣៣៨,៦២៥ករណី៕