Everton តែងតាំង Frank Lampard ជាអ្នកចាត់ការថ្មី ក្រោយ Rooney បដិសេធ

អង់គ្លេស ៖ ក្លិបបាល់ទាត់ Everton បានប្រកាសតែងតាំងអតីតខ្សែបម្រើអង់គ្លេស Frank Lampard ជាអ្នកចាត់ការថ្មីជំនួសតំណែងលោក Rafael Benitez ដែលត្រូវបានបញ្ចប់តំណែងនាខែមករា ឆ្នាំ២០២២ នេះ ក្រោយដឹកនាំមិនបានល្អលេងនៅ Premier League។

បុរសសញ្ជាតិអង់គ្លេសវ័យ ៤៣ឆ្នាំរូបនេះបានព្រមព្រៀងចុះកិច្ចសន្យាដឹកនាំក្លិប Everton រហូតដល់ខែមករា ឆ្នាំ២០២៦ ក្រោយពេលអតីតមិត្តរួមជាតិ Wayne Rooney បានធ្វើការបដិសេធចំពោះសំណើរបស់ក្លិប ។

គួរបញ្ជាក់ថា Everton បានសម្រេចចែកផ្លូវជាមួយគ្រូបង្វឹកអេស្ប៉ាញ លោក Rafael Benitez បន្ទាប់ដឹកនាំ Everton លេងឈ្នះតែ ១ប្រកួតប៉ុណ្ណោះ ក្នុងចំណោម ១៣ប្រកួតចុងក្រោយក្នុងលីគ ជាមួយនឹងរយៈពេលតិចជាង ៧ខែផងដែរ ដ្បិតក្រុមស្ករគ្រាប់មួយនេះស្ថិតនៅលេខរៀងទី១៦ ជាបណ្តោះអាសន្ន មានតែ ៦ពិន្ទុផងដែរនៅខាងក្រៅពីតំបន់កាត់ចេញពី Premier League៕