
តួលេខអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៣៧០លាន ៣០ម៉ឺននាក់ ស្លាប់ជាង ៥លាន ៦៦ម៉ឺននាក់
ពិភពលោក ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer ឲ្យដឹងថា គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមករា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ៣៧០, ៣០០,២១៥នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,៦៦៨,០១៥នាក់ និងជាសះស្បើយឡើងវិញ ២៩២,៣៩៩,១៧៤នាក់។
តាមទិន្នន័យគេហទំព័រដដែលបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ មានអ្នកឆ្លង ចំនួន ៧៥,២៧១,៤០២នាក់ ស្លាប់ចំនួន ៩០៥,៦៦១នាក់ និងជាសះស្បើយចំនួន ៤៥,៨០៦,៣៨៨នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ៤០, ៨៥៤,៨៥១ នាក់ ស្លាប់ចំនួន ៤៩៣,២១៨នាក់ និងជាសះស្បើយ ៣៨,៣៤៦, ៣៦៧នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ២៥, ០៤០,១៦១នាក់ ស្លាប់ ៦២៥,៩៤៨នាក់ និងជាសះស្បើយ ២២,១៦២,៩១៤នាក់៕