ប្រជាជនកូរ៉េខាងត្បូងរាប់រយនាក់ កោរសក់ប្រឆាំងការបន្តវិធានការកូវីដរបស់រដ្ឋាភិបាល

សេអ៊ូល ៖ រដ្ឋាភិបាលកូរ៉េខាងត្បូងបានប្រកាសនៅថ្ងៃសៅរ៍នេះឱ្យមានការបន្ដអនុវត្តន៍ច្បាប់រក្សាគម្លាតសង្គមរយៈពេល៣សប្ដាហ៍បន្ថែមទៀត ខណៈដែលច្បាប់ចាស់បានដាក់ចេញតាំងពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំមុន ហើយមានសុពលភាពរហូតដល់ទី៦ ខែកុម្ភៈ ឆ្នាំ២០២ ខាងមុខ ស្របពេលដែលករណីឆ្លងជំងឺកូវីដ ១៩ ប្រចាំថ្ងៃក្នុងប្រទេស កំពុងកើនឡើង នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បើទោះបីជាមានវិធានការការពារយ៉ាងតឹងរ៉ឹងក៏ដោយ។

វិធានការទាំងនេះ បានបង្កឱ្យមានការតវ៉ាប្រឆាំងពីសំណាក់ម្ចាស់អាជីវកម្មខ្នាតតូចជាង ២០០កន្លែង នៅទីក្រុងសេអ៊ូល ដោយពួកគេបានកោរសក់ ហើយជំរុញឱ្យរដ្ឋាភិបាល លុបចោលការទប់ស្កាត់ រួមទាំងបម្រាមគោចរពេលយប់ សម្រាប់ភោជនីយដ្ឋាន ហាងកាហ្វេ និងបារ ខណដែលការទប់ស្កាត់កន្លងមករបស់រដ្ឋាភិបាល ធ្វើឲ្យអាជីវកម្មពួកគេខាតបង់យ៉ាងច្រើន។

សូមជម្រាបថា កាលពីថ្ងៃសុក្រ កូរ៉េខាងត្បូង បានកត់ត្រាករណីឆ្លងកូវីដ ១៩ ចំនួន ១៤,៥១៨ ករណី និងស្លា.ប់ចំនួន ៣៤ នាក់៕