ថ្ងៃនេះ កម្ពុជាមានអ្នកឆ្លងកូវីដថ្មីចំនួន៥៤នាក់, ជាសះស្បើយ៦០នាក់ និងមិនមានអ្នកស្លាប់ទេ

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មានថា នៅថ្ងៃនេះមិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នោះទេ រយៈពេល២៥ថ្ងៃជាប់គ្នាហើយ ចាប់ពីតាំងពីថ្ងៃទី៥ ខែមករាមក កម្ពុជាមិនមានអ្នកស្លាប់ដោយជំងឺ កូវីដ១៩ ខណៈថ្ងៃនេះរកឃើញអ្នកឆ្លងកូវីដថ្មីចំនួន៥៤នាក់ ប្រភេទអូមីក្រុង ក្នុងនោះករណីនាំចូលចំនួន៩នាក់ និងឆ្លងក្នុងសហគមន៍ ១៧នាក់ , អ្នកជំងឺចំនួន៤៥នាក់ជាសះស្បើយ។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១២១,២៤២នាក់, អ្នកជាសះស្បើយសរុបចំនួន១១៧,៣៦៣នាក់, ស្លាប់សរុបចំនួន៣,០១៥នាក់៕