ស្ថានភាពជំងឺកូវីដ-១៩ នៅតំបន់អាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២២ ខែតុលានេះ

អាស៊ាន ៖ យោងតាមទិន្នន័យគេហទំព័រ Worldometer ឲ្យដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១២,៩០៧,១៥៥នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៧៤,២១៤នាក់ផងដែរ។

តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ មានអ្នកឆ្លងចំនួន ៤,២៣៧,៨៣៤នាក់ (ស្លាប់ ១៤៣,១២០នាក់) បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន មានអ្នកឆ្លងចំនួន ២,៧៤០,១១១នាក់ (ស្លាប់ ៤១,២៣៧នាក់) និងប្រទេសម៉ាទ្បេស៊ី មានអ្នកឆ្លងចំនួន ២,៤១៣,៥៩២នាក់ (ស្លាប់ ២៨,២៣៤នាក់)។

ដោយឡែក ថៃ ឆ្លងចំនួន ១,៨២១,៥៧៩នាក់ (ស្លាប់ ១៨,៥៥៩នាក់), វៀតណាម ឆ្លងចំនួន ៨៧៧,៥៣៧នាក់ (ស្លាប់ ២១,៤៨៧នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៩១,៥៨៤នាក់ (ស្លាប់ ១៨,៤៦៥នាក់), សិង្ហបុរី ឆ្លងចំនួន ១៦២,០២៦នាក់ (ស្លាប់ ២៨០នាក់), កម្ពុជា ឆ្លងចំនួន ១១៧,៣៥២នាក់ (ស្លាប់ ២,៧០៤នាក់), ទ្បាវ ឆ្លងចំនួន ៣៣,៩៩៨នាក់ (ស្លាប់ ៤៩នាក់) និងព្រុយណេ ឆ្លងចំនួន ១១,៥៤២នាក់ (ស្លាប់ ៧៩នាក់)៕