ថៃ​មាន​អ្នក​ឆ្លង​កូ​វីដថ្មី​ចំនួន ៩.៧៤២ ករណីទៀត និងស្លាប់៧៤នាក់​ក្នុងរបាយការណ៍ថ្ងៃនេះ

បាងកក​ ៖ ក្រសួងសុខាភិបាល​ថៃ ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​បានប្រកាសពីការបន្ត​រកឃើញ​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូ​វីដ១៩ ចំនួន ៩.៧៤២ករណី និង​មាន​អ្នកស្លាប់​ចំនួន៧៤នាក់​បន្ថែមទៀត​ក្នុង​រយៈពេល២៤ ម៉ោង​ចុងនេះ​។​

ដោយឡែក នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ​អ្នកជំងឺ​កូ​វីដ -១៩ ចំនួន ១០.១៨២ នាក់​ត្រូវបាន​អនុញ្ញាតឱ្យ​ចេញពី​មន្ទីរពេទ្យ​បន្ទាប់ពី​បានជា​សះស្បើយ​។​

សូមជម្រាបថា ចាប់តាំងពី​ថ្ងៃទី១ ខែមេសា​នៅពេលដែល​រលក​ទី ៣ នៃ​ជំងឺ​កូ​វីដ ១៩ បានចាប់ផ្តើម ប្រទេស​ថៃ​បាន​ព្យាបាល​អ្នកជំងឺ​កូ​វីដ១៩ ចំនួន ១.៨១២.២៦៨ នាក់​ដែល​ក្នុងនោះ ១.៦៩៣.២០៣ នាក់​បានជា​សះស្បើយ​។ ចំណែក​ចំនួន​អ្នកស្លាប់​មាន​ចំនួន ១៨.៦០៥ នាក់​ក្នុងអំឡុងពេល​រលក​ទី ៣ និង ១៨.៦៩៩ នាក់​ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ជំងឺ​រាតត្បាត​នេះ​៕