ស្ថានភាពជំងឺកូវីដ-១៩ នៅតំបន់អាស៊ាន គិតត្រឹមព្រឹកថ្ងៃទី២៣ ខែតុលា នេះ

អាស៊ាន ៖ តាមទិន្នន័យគេហទំព័រ Worldometer ឲ្យដឹងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺCOVID-19 នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ ១២,៩៤៨,២២០នាក់ហើយ ក្នុងនោះមានអ្នកស្លាប់ចំនួន ២៧៤,៨៥៥នាក់ផងដែរ។

តាមទិន្នន័យគេហទំព័រខាងលើបង្ហាញថា ឥណ្ឌូនេស៊ី នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់ មានអ្នកឆ្លងចំនួន ៤,២៣៨,៥៩៤នាក់ (ស្លាប់ ១៤៣,១៥៣នាក់) បន្ទាប់មកប្រទេសប្រទេសហ្វីលីពីន មានអ្នកឆ្លងចំនួន ២,៧៤៥,៨៨៩នាក់ (ស្លាប់ ៤១,៥២០នាក់) និងប្រទេសម៉ាទ្បេស៊ី មានអ្នកឆ្លងចំនួន ២,៤២០,២២២នាក់ (ស្លាប់ ២៨,៣១២នាក់)។

ដោយឡែក ថៃ ឆ្លងចំនួន ១,៨៤១,១៣១នាក់ (ស្លាប់ ១៨,៦៩៩នាក់), វៀតណាម ឆ្លងចំនួន ៨៨១,៥២២នាក់ (ស្លាប់ ២១,៥៤៣នាក់), មីយ៉ាន់ម៉ា ឆ្លងចំនួន ៤៩២,៥០៩នាក់ (ស្លាប់ ១៨,៤៩១នាក់), សិង្ហបុរី ឆ្លងចំនួន ១៦៥,៦៦៣នាក់ (ស្លាប់ ២៩៤នាក់), កម្ពុជា ឆ្លងចំនួន ១១៧,៥០០នាក់ (ស្លាប់ ២,៧១៥នាក់), ទ្បាវ ឆ្លងចំនួន ៣៤,៥១៨នាក់ (ស្លាប់ ៤៩នាក់) និងព្រុយណេ ឆ្លងចំនួន ១១,៦៧២នាក់ (ស្លាប់ ៧៩នាក់)៕