ខណៈនេះអ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ២៤៣លាន ៧៣ម៉ឺននាក់ ស្លាប់ជាង ៤លាន ៩៥ម៉ឺននាក់

ពិភពលោក ៖ យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer ឲ្យដឹងថា គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃសៅរ៍ ទី២៣ ខែតុលា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៤៣, ៧៣០,៧១២នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៤,៩៥៣,៣៨៥នាក់ និងជាសះស្បើយឡើងវិញ ២២០,៨៥៤,៦៥៨នាក់។

តាមទិន្នន័យពីគេហទំព័រខាងលើបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។ ក្នុងនោះសហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ មានអ្នកឆ្លងចំនួន ៤៦,២៦៣,៩៣៥នាក់ ស្លាប់ចំនួន ៧៥៥,៧០៥នាក់ និងជាសះស្បើយចំនួន ៣៦,០០០,២៨១នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា មានអ្នកឆ្លង ៣៤, ១៥៨,៧៧២ នាក់ ស្លាប់ចំនួន ៤៥៣,៧៤២នាក់ និងជាសះស្បើយ ៣៣,៥២៤, ៤៥០នាក់ និងប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល មានអ្នកឆ្លង ២១, ៧១១,៨៤៣នាក់ ស្លាប់ ៦០៥,២១១នាក់ និងជាសះស្បើយ ២០,៨៨៥,៤៨៤នាក់៕